Sunday, May 22, 2022

អ្វីៗត្រូវបានរៀបចំជាស្រេច ខ្នើយ និង សាឡុងដែលសម្រាប់ទទួលភ្ញៀវចូលកម្សាន្តក្នុងបន្ទប់ ។ Everything is ready, pillows and sofas for entertaining guests in the room.


 

Thursday, May 19, 2022

 ការងារសំណង់ពេលខ្លះត្រូវធ្វើការថែមម៉ោងទាំងយប់ ដើម្បីឲ្យទាន់តាមផែនការដែលបានគ្រោងទុក ។ Construction work sometimes requires overtime to keep up with a planned schedule.


 

Sunday, April 10, 2022


 នេះជាប្រភេទជញ្ជាំងរបងដែលត្រូវបានធ្វើពីសន្លឹកបេតុងមួយផ្ទាំងៗផ្គុំបញ្ចូលគ្នា ដែលងាយស្រួលក្នុងការដំឡើង និង រុះរើ មិនតែប៉ុណ្ណោះគេអាចប្រើប្រាស់វាបានច្រើនដងទៀត ផង ។

 

Saturday, April 9, 2022

 នេះជាកៅស៊ូកំណល់ស្ពាន វាត្រូវបានគេប្រើដាក់កល់ចន្លោះពីធ្នឹមស្ពានទៅបេតុងក្បាលស្ពាន ឬ ជញ្ជាំងកណ្តាលល្វែងនៃស្ពាននីមួយៗ ។
This is the rubber bearing pad for bridge, it is used to put between the bridge girder to the abutment or pier of the bridge.




 

Friday, April 8, 2022

 នេះជាក្បាច់ដែលត្រូវបានយកលំនាំតាមរចនាបទបន្ទាយស្រី ។ សម្រាប់អ្នករៀននៅសាលារចនាទើបអាចមានលទ្ធភាពក្នុងការធ្វើចេញជារូបរាងបែបនេះបានពីព្រោះការឆ្លាក់នៅលើឲ្យចេញជាក្បាច់រចនាយ៉ាងល្អឥតខ្ចោះបែបនេះត្រូវការអ្នកមានជំនាញផ្នែកនេះច្បាស់លាស់ និង មានភាពអំណត់ខ្ពស់ទើបអាចសម្រេចបាននូវលទ្ទផលដ៏ល្អនេះបាន ។

This is a sculpture that is modeled on the Banteay Srei style. For those who study at the design school, it is possible to make such a shape, because carving on top to make a perfect design like this requires a clear professional and a lot of patience to achieve this. This is a good result.


 នេះជាប្រភេទដែក និង ប៊ូឡុងសម្រាប់គ្រឹះបង្គោលភ្លើងបំភ្លឺផ្លូវ ដែលត្រូវបានគេចង និង រៀបចំទុកធ្វើជាគំរូ ជាមួយនឹងពុម្ពធ្វើពីកុងផ្លាកេ ។
This is a type of rebar and bolts for the foundation of street lighting poles, which is bound and prepared as a model with a template made of concrete.




Saturday, March 20, 2021

អ្វីៗវាមិនដែលបានល្អគ្រប់ដូចដែលយើងចង់បាននោះទេ ក៏ប៉ុន្តែកង្វះខាតគឺជាការស្វែងរកដំណោះស្រាយក្នុងការជួសជុលវាឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ។ សសរគ្រឹះដែលស្អុយឬចេញដែកក្រោយចាក់បេតុងរួច ត្រូវការជួសជុលវិញដោយបុកសម្អាតសាច់បេតុងដែលមិនល្អយកចេញឲ្យបានស្អាត រួចត្រូវប្រើម៉ាស៊ីនខ្យល់បាញ់សម្អាតឲ្យអស់កំទេចកំទី បន្ទាប់មកត្រូវបាំងពុម្ពជុំវិញទីតាំងដែលខូចនេះ រួចបង្ហូរក្រោដបញ្ចូលជាការស្រេច ។ ប្រភេទក្រោដមានច្រើនប្រភេទនៃផលិតផលដែលមានលើទីផ្សារ ក៏ប៉ុន្តែសព្វថ្ងៃនេះភាគច្រើនគឺគេប្រើស៊ីកាក្រោដ (Sikagrout) សម្រាប់ជួសជុលគ្រឿងបង្គុំដែលមានបញ្ហាបេតុង ។

Things are not always as good as we would like them to be, but the downside is finding solutions to fix them properly according to technical standards. The pile after pouring concrete need to be repaired by hitting the concrete, which is not good, remove and clean, then use a blower to clean all the debris, then installing formwork around the damaged area and then use the Sikagrout to complete the area broken. There are many types of grout available on the market, but today most of them use Sikagrout to fix concrete fittings. 


 

Attractions in Cambodia

អ្វីៗត្រូវបានរៀបចំជាស្រេច ខ្នើយ និង សាឡុងដែលសម្រាប់ទទួលភ្ញៀវចូលកម្សាន្តក្នុងបន្ទប់ ។ Everything is ready, pillows and sofas for entertaining...