Saturday, August 29, 2020

 ជាទូទៅនៅពេលដែលគ្រឿងបង្គុំដែលប្រើប្រភេទកាប គឺក្រោយពីការរឹត ឬទាញកាបរួចរាល់ហើយ កិច្ចការបន្តនោះគឺត្រូវបញ្ចូលស៊ីម៉ងតិ៍ក្រោដចូលក្នុងបំពង់កាបដើម្បីបំពេញសាច់នៃគ្រឿងបង្គុំនោះឲ្យជិត ក៏ដូចជួយពង្រឹងសាច់កាបកុំឲ្យរួញចូលវិញ ។

Generally, when the cable type assembly is after tightening or pulling the cable is completed, the next step is to insert the grout cement into the cable duct to fill the body of the cable closer, as well as to strengthen the cable so that it does not shrink.  


Thursday, August 27, 2020

ការសំរុតភ្នំ l Lowering of mountain

 នេះជាដំណើរការនៃការកាត់ភ្នំដើម្បីបន្ទាបសំរាប់ការសាងសង់ផ្លូវមួយក្នុងគោលបំណងកុំឲ្យផ្លូវមានកំពស់ខ្លាំងពេកដែលធ្វើឲ្យអ្នកធ្វើដំណើរមានការបារម្ភ ។ជាទូទៅអ្នកឌីហ្សាញ និង អ្នកគណនាផ្លូវត្រូវបានសិក្សាយ៉ាងល្អិតល្អន់មុនពេលយកមកសាងសង់ ។ ការស្ថាបនាផ្លូវនីមួយៗត្រូវបានធ្វើការសិក្សាយ៉ាងល្អិតល្អន់ពីអ្នកជំនាញផ្នែកវិស្វកម្មសំណង់ស៊ីវិល ដើម្បីឲ្យការស្ថាបនានោះក្របកបដោយបច្ចេកទេស និងត្រឹមត្រូវតាមបទដ្ឋានស្តង់ដារួមមួយ ។

This is the process of cutting a hill to lower it for the construction of a road in order not to make the road too high, which worries the passengers. Generally, designers and road calculators are carefully studied before construction. . Each road construction is meticulously studied by civil engineering experts to ensure that the construction is technical and accurate to a common standard.

 

 

Friday, August 7, 2020

ទីសក្ការបូជាស្ថិតនៅលើភ្នំ l The shrine is on the mountain

ផ្តើមចេញពីជំនឿនៅក្នុងចិត្ត មនុស្សគ្រប់គ្នាបានជឿទៅលើសាសនារបស់ខ្លួនទៅតាមតំបន់ ប្រទេសដែលគេរស់នៅរៀងៗខ្លួន ។ យ៉ាងណាមិញប្រទេសកម្ពុជា គឺជាប្រទេសមួយដែលសំបូរកន្លែងឬទីសក្ការបូជាពាសពេញផ្ទៃប្រទេស ដែលធ្វើឲ្យការគោរពមានលក្ខណៈទូលំទូលាយនិងងាយស្រួល ។ ដូចដែលបង្ហាញក្នុងវីឌីអូនេះ ទីសក្ការបូជាមួយបានរៀបចំឡើងដែលស្ថិតនៅលើភ្នំមួយក្នុងទឹកដីនៃខេត្តកំពង់ចាម ស្ថិតនៅនៅក្នុងស្រុកស្ទឹងត្រង់ ដែលមានការរៀបចំទីសក្ការបូជាស្ថិតនៅលើភ្នំ អមដោយដើមឈើដុះព័ទ្ធជុំវិញយ៉ាងត្រជាក់ រួមជាមួយនឹងសត្វស្វានៅក្បែរទីនេះផង ។ ភ្ញៀវដែលបានឆ្លងកាត់តំបន់នេះតែងតែឈៀងចូលលេង និង គោរពចំពោះរូបបដិមាករដែលបានដំកល់ទុកនៅទីនោះផងដែរ ។
Starting from the belief in the heart, everyone believes in their religion according to the region in which they live. After all, Cambodia is a country with many places or shrines all over the country, which makes worship wide and easy. As shown in this video, a shrine has been set up on a hill in the territory of Kampong Cham province in Stung Trang district. And the monkeys nearby. Visitors passing through the area often visit and pay homage to the statues placed there as well.

Saturday, August 1, 2020

ទីក្រុងចិនកំពុងស្ថិតក្នុងការសាងសង់ក្នុងក្រុងព្រះសីហនុ l China town under construction in Sihanoukville, Cambodia



ទីក្រុងចិនត្រូវបានកំពុងតែសាងសង់ឡើងក្នុងក្រុងព្រះសីហនុ ដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ។ ក្នុងនោះការងារមួយចំនួនត្រូវបានសាងសង់រួច និង សំណង់ខ្លះនៅកំពុងដំណើរការ ។ អគារដែលបានសាងសង់រួចក៏បានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួនផងដែរ ។ China Town is being built in Sihanoukville, Cambodia with adequate infrastructure. Some of the work has been completed and some are still under construction. The completed building has also started its business.


សំណង់អគារខ្ពស់ៗ l High rise building

សំណង់អគារខ្ពស់ៗ l High rise building

នេះជាសំណង់អគារខ្ពស់ៗជាច្រើនត្រូវបានសាងសង់ឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់នៅតំបន់មាត់សមុទ្រនៃប្រទេសកម្ពុជា ។
This is a lot of high-rise buildings built in large numbers on the coast of Cambodia.


The pilling work for bridge

នេះជាដំណើរការនៃការខួងសសរគ្រឹះ ដែលស្ថិតនៅក្នុងតំបន់ភ្នំដែលសំបូរទៅដោយថ្មនៅពីក្រោមនៃសសរគ្រឹះ ។ This is the process of drilling the piles, which are located in the rocky hillsides below the piles. Follow me: https://citknowledge.blogspot.com
https://www.youtube.com/smithjame
https://www.facebook.com/CIT.Knowledge
https://t.me/citknowledge
https://globeso.com/?ref=cheasamith
https://www.pinterest.com/chsamith

Attractions in Cambodia

អ្វីៗត្រូវបានរៀបចំជាស្រេច ខ្នើយ និង សាឡុងដែលសម្រាប់ទទួលភ្ញៀវចូលកម្សាន្តក្នុងបន្ទប់ ។ Everything is ready, pillows and sofas for entertaining...