Saturday, March 20, 2021

អ្វីៗវាមិនដែលបានល្អគ្រប់ដូចដែលយើងចង់បាននោះទេ ក៏ប៉ុន្តែកង្វះខាតគឺជាការស្វែងរកដំណោះស្រាយក្នុងការជួសជុលវាឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ។ សសរគ្រឹះដែលស្អុយឬចេញដែកក្រោយចាក់បេតុងរួច ត្រូវការជួសជុលវិញដោយបុកសម្អាតសាច់បេតុងដែលមិនល្អយកចេញឲ្យបានស្អាត រួចត្រូវប្រើម៉ាស៊ីនខ្យល់បាញ់សម្អាតឲ្យអស់កំទេចកំទី បន្ទាប់មកត្រូវបាំងពុម្ពជុំវិញទីតាំងដែលខូចនេះ រួចបង្ហូរក្រោដបញ្ចូលជាការស្រេច ។ ប្រភេទក្រោដមានច្រើនប្រភេទនៃផលិតផលដែលមានលើទីផ្សារ ក៏ប៉ុន្តែសព្វថ្ងៃនេះភាគច្រើនគឺគេប្រើស៊ីកាក្រោដ (Sikagrout) សម្រាប់ជួសជុលគ្រឿងបង្គុំដែលមានបញ្ហាបេតុង ។

Things are not always as good as we would like them to be, but the downside is finding solutions to fix them properly according to technical standards. The pile after pouring concrete need to be repaired by hitting the concrete, which is not good, remove and clean, then use a blower to clean all the debris, then installing formwork around the damaged area and then use the Sikagrout to complete the area broken. There are many types of grout available on the market, but today most of them use Sikagrout to fix concrete fittings. 


 

Tuesday, March 16, 2021

 

ឧបសគ្គសម្រាប់ការងារក្រោមដី ពិតជាមិនងាយស្រួលឡើយ បញ្ហាទឹកលេចជ្រាបពីសសរគ្រឹះនៃជញ្ជាំងទប់ដីគឺជាបញ្ហាស្មុគស្មាញមួយ ។ ទោះជាយ៉ាងណាក៏ដោយ ដំណោះស្រាយនៅតែមាន គឺត្រូវយកផលិតផលដែលអាចឃាត់ទឹកបានដើម្បីកុំឲ្យហូរបន្តទៀត ។
Obstacles for underground work is not easy, the problem of water leaking from the piles of the retaining wall is a complex problem. However, the solution is to take a product that can hold water to prevent further flow.
 

 

Attractions in Cambodia

អ្វីៗត្រូវបានរៀបចំជាស្រេច ខ្នើយ និង សាឡុងដែលសម្រាប់ទទួលភ្ញៀវចូលកម្សាន្តក្នុងបន្ទប់ ។ Everything is ready, pillows and sofas for entertaining...