Saturday, March 20, 2021

អ្វីៗវាមិនដែលបានល្អគ្រប់ដូចដែលយើងចង់បាននោះទេ ក៏ប៉ុន្តែកង្វះខាតគឺជាការស្វែងរកដំណោះស្រាយក្នុងការជួសជុលវាឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ។ សសរគ្រឹះដែលស្អុយឬចេញដែកក្រោយចាក់បេតុងរួច ត្រូវការជួសជុលវិញដោយបុកសម្អាតសាច់បេតុងដែលមិនល្អយកចេញឲ្យបានស្អាត រួចត្រូវប្រើម៉ាស៊ីនខ្យល់បាញ់សម្អាតឲ្យអស់កំទេចកំទី បន្ទាប់មកត្រូវបាំងពុម្ពជុំវិញទីតាំងដែលខូចនេះ រួចបង្ហូរក្រោដបញ្ចូលជាការស្រេច ។ ប្រភេទក្រោដមានច្រើនប្រភេទនៃផលិតផលដែលមានលើទីផ្សារ ក៏ប៉ុន្តែសព្វថ្ងៃនេះភាគច្រើនគឺគេប្រើស៊ីកាក្រោដ (Sikagrout) សម្រាប់ជួសជុលគ្រឿងបង្គុំដែលមានបញ្ហាបេតុង ។

Things are not always as good as we would like them to be, but the downside is finding solutions to fix them properly according to technical standards. The pile after pouring concrete need to be repaired by hitting the concrete, which is not good, remove and clean, then use a blower to clean all the debris, then installing formwork around the damaged area and then use the Sikagrout to complete the area broken. There are many types of grout available on the market, but today most of them use Sikagrout to fix concrete fittings. 


 

Tuesday, March 16, 2021

 

ឧបសគ្គសម្រាប់ការងារក្រោមដី ពិតជាមិនងាយស្រួលឡើយ បញ្ហាទឹកលេចជ្រាបពីសសរគ្រឹះនៃជញ្ជាំងទប់ដីគឺជាបញ្ហាស្មុគស្មាញមួយ ។ ទោះជាយ៉ាងណាក៏ដោយ ដំណោះស្រាយនៅតែមាន គឺត្រូវយកផលិតផលដែលអាចឃាត់ទឹកបានដើម្បីកុំឲ្យហូរបន្តទៀត ។
Obstacles for underground work is not easy, the problem of water leaking from the piles of the retaining wall is a complex problem. However, the solution is to take a product that can hold water to prevent further flow.
 

 

Sunday, February 28, 2021

 

នៅពេលដែលសសរគ្រឹះមានតួនាទីជាជញ្ជាំងទប់ដី ក្រោយពីចាក់រួចវាមិនបានជាប់គ្នាល្អ និងមានសល់ចន្លោះតូចៗជាច្រើន កត្តានេះវាប្រាកដណាស់ថា យើងត្រូវតែបំពេញចន្លោះប្រហោងទាំងនេះឲ្យជិតគ្រប់កន្លែង ដើម្បីធានាបានថាជញ្ជាំងទប់ដីនេះគ្មានការលេចជ្រាបទឹក និងអាចការពារបានពីការរុញច្រាននៃបន្ទុករបស់ដី ។
When the piles as a retaining wall after pouring, they do not stick together well and there are a lot of small gaps left to ensure that the retaining wall is no water leaking and can be protected from pushing the soil load.
 

 

Saturday, February 20, 2021

 

ចំនុចដែលវិស្វករត្រូវពិនិត្យ និង យកចិត្តទុកដាក់នៃចំណុចប្រសព្វរបស់ដំបូល ។ វាជាចំណុចដែលអាចនឹងលេចទឹកប្រសិនបើធ្វើវាមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនោះទេ ។
The point where the engineer has to check and take care of the junction of the roof. It is a point that may water leak if not done properly technically.
 

 
 
 
 
 
 
 
 
 
 
 
 
 
អាចនិយាយបានថា វិស្វករពិតជាអាចធ្វើបានក្នុងការពង្រឹងគ្រឿងបង្គុំសំណង់ឲ្យបានរឹងមាំឡើងវិញ ។ នេះជាសសរទ្រេតដែលត្រូវបានគេពង្រីកជើងតាង និង ​សសរដើម្បីធ្វើឲ្យប្រសើរឡើងវិញ ។
It can be said that engineers can really do to strengthen the construction structure. This is an italic column that has been extended with a foundation for improvement.
 

 
 

Friday, January 15, 2021

ឃើញគួរឲ្យចង់នៅ ផ្ទះវីឡានៅជនបទដែលមានលក្ខណៈសាមញ្ញ តែមានលក្ខណៈល្អប្រណិត អមដោយសួនច្បារជុំវិញប្រកបដោយភាពទាក់ទាញជាមួយនឹងសម្រស់ធម្មជាតិជុំវិញផ្ទះ ។
Find desirable villas in the countryside, which are simple but luxurious, surrounded by attractive gardens with the natural beauty around the house.
 

 នេះជាអគារដែលមានប្រភេទជ្រីជាច្រើនប្រភេទ មានគ្រប់ម៉ូត និង ព៌ណនៃអគារដែលមានព៌ណជាច្រើនប្រភេទដើម្បីជាភាពទាក់ទាញ សម្រាប់ភ្ញៀវដែលបានមកទស្សនា ។
This is a building with many types of chrysanthemums in all styles and colors of the building with a variety of colors to be attractive for visitors. 

 


 

 

នេះជាកន្លែងហែលទឹកកំសាន្តសម្រាប់ក្មេងៗដែលស្ថិតនៅហ្រ្គែនភ្នំពេញនៃប្រទេសកម្ពុជា ។
This is a kid pool located in Grand Phnom Penh​ International City, Cambodia.
 

 
អាចនិយាយបានថាវិស្វករដែលធ្លាប់បានសាងសង់អគារជាច្រើនមិនដែលបានជួបនូវការជួសជុលបែបនេះឡើយ ។ នេះជាការជួសជុលជើងតាងនៃគ្រឿងបង្គុំមួយដែលមានបញ្ហា ដោយធ្វើការពង្រីកជើងតាងដែលមានស្រាប់ចងដែក ធ្វើពុម្ពចាក់បេតុងក្តោបបន្ថែមដើម្បីពង្រឹងគ្រឿងបង្គុំឡើងវិញ ។
It can be said that the engineers who have built many buildings have never encountered such repairs. This is to repair the foundation of a faulty assembly by extending the existing foundation, tying rebar tieing, making additional pouring concrete to reinforce for the foundation of the structure.
 

 

Friday, January 8, 2021

 

តើអ្នកគិតថាជើងតាងមួយនេះកំពុងឈលើអ្វី? តើវាឈត្រង់កែងនឹងផែនដីដែឬទេ? តើអ្នកគិតថាវាកំពុងតែមានបញ្ហាដែរឬទេ?
What do you think this foundation stands for? Is it perpendicular to the earth? Do you think there is a problem?
 

 
នេះជាកន្លែងហែលទឹកកំសាន្តសម្រាប់ក្មេងៗដែលស្ថិតនៅហ្រ្គែនភ្នំពេញនៃប្រទេសកម្ពុជា ។
This is a kid pool located in Grand Phnom Penh​ International City, Cambodia.
 

 
 

Attractions in Cambodia

អ្វីៗត្រូវបានរៀបចំជាស្រេច ខ្នើយ និង សាឡុងដែលសម្រាប់ទទួលភ្ញៀវចូលកម្សាន្តក្នុងបន្ទប់ ។ Everything is ready, pillows and sofas for entertaining...